ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំគណៈកម្មការ ពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន


នាថ្ងៃចន្ទទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈកម្មការ ពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន ដើម្បីចាប់ផ្តើមដំណើរការធ្វើកោសល្យវិច្ច័យលើក្រដាសកិច្ចការបេក្ខជនដែលបានដាក់ពាក្យតវ៉ាលើលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហា ២០១៩ ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ។

ក្រសួងអប់រំ យុវជន និងកីឡា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន ប្រកបដោយ ស្មារតី ទទួល ខុសត្រូវ គោរពនូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលទទួលយកបាន៕