លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី Rizvina de Alwis តំណាងអង្គការ UNFPA ប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងដើម្បីជម្រាបជូនលើ សកម្មភាពការងារដែលត្រូវត្រៀមរៀបចំសម្រាប់ លោកជំទាវរដ្ឋមន្រ្តី ក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល Nairobi Submit International Conference on Population and Development (ICPD)-25: Accelerating the promise នៅប្រទេសកេនយ៉ា ក្នុងខែវិច្ឆកា ខាងមុខនេះ។ ។ កិច្ចប្រជុំកំពូលនេះមានគោលបំណងដើម្បីស្វែងរកដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងកម្មវិធីសកម្មភាពរបស់ ICPD និងកៀរគរការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងឆន្ទៈនយោបាយដើម្បីជំរុញការអនុវត្តរបៀបវារៈ ICPD និងរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនាឆ្នាំ២០៣០។ កិច្ចប្រជុំនេះធ្វើនៅទីស្តីការក្រសួងកិច្ចការនារី នារសៀល ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ ។