ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាតអោយលោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាសុីខាងកើត និងប៉ាសុីហ្វីក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតអោយលោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាសុីខាងកើត និងប៉ាសុីហ្វីក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃចន្ទ ទី៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។