បន្តអនុវត្តសកម្មភាពការងារថែទាំប្រចាំ និងការងារកាត់ជួសជុលខួប ក្នុងខេត្តត្បូងឃ្មុំ


ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តត្បូងឃ្មុំ បន្តអនុវត្តសកម្មភាពការងារថែទាំប្រចាំ និងការងារកាត់ជួសជុលខួប លើកំណាត់ផ្លូវជាតិលេខ៧,៨,៧២,៧៣ និងកំណាត់ផ្លូវខេត្តលេខ៣៧១,៣៧១បេ,៣៧៣សេ,៣៧២អា ដោយធ្វើការចាក់កៅស៊ូលុបសំបុកមាន់ ចាក់ស៊ូលុបស្នាមប្រេះ កាយសម្អាតចិញ្ចើមរំដោះទឹកភ្លៀង កៀរកិនបង្ហាប់ស្រទាប់គ្រឹះរង និងកាយជួសជុលបាតដែលប៉ោងស្រុត ។