នាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញអមដំណើរសម្តេច ចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយទៅចែកជូនប្រជានុរាស្រ្តរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញអមដំណើរសម្តេច
ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី មន្នីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នាំយកព្រះរាជអំណោយទៅចែកជូនប្រជានុរាស្រ្តរងគ្រោះដោយទឹកជំនន់ នៅឃុំចំនួន៤គឺ ឃុំពាមកោះស្នា , ឃុំព្រះអណ្តូង , ឃុំទួលព្រះឃ្លាំង នឹង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។