ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះសុខ ធួន


ខេត្តព្រះវិហារ៖នៅល្ងាចថ្ងៃទី១៧ ខែ ០៩ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ អមដំណើរដោយ ,​ ក្រុមការងារ សអកខេត្ត , ប្រធាន/អនុប្រធាន សអក ស្រុក , ប្រធានសាខា និង អាជ្ញាធរដែនដី បានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះសុខ ធួន ភេទប្រុស អាយុ ៦៩ឆ្នាំ ជាជនពិការ ដែលបានទទួលមរណៈភាព នៅថ្ងៃទី១៦ ខែ០៩ ឆ្នាំ២០១៩ នៅភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារ។