ឯកឧត្តម​ ទេព ងន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង


នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីបុណ្យសព ឯកឧត្តម​នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព និងចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព ព្រមទាំងពិនិត្យការរៀបចំចាត់ចែងពិធី និងទីតាំងសម្រាប់បញ្ចុះសព ។