ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសភូមា


ព្រឹកថៃ្ងទី១០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
បានទទួលជួបឯកអគ្គរដ្ឋទូតប្រទេសភូមា ដែលបានយកលិខិតអញ្ជើញរបស់ក្រសួងការបរទេសភូមា អញ្ជើញឯកឧត្តមទៅបំពេញទស្សនៈកិច្ចផ្លូវការ នៅប្រទេសភូមា ក្នុងពេលឆាប់ៗនេះ។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះការអញ្ជើញទស្សនៈកិច្ចផ្លូវការនេះ និងកំនត់ពេលវេលាជាក់ស្តែង ក្នុងពេលឆាប់ៗនេះដែរ។
ទន្ទឹមនេះ ឯកឧត្តមក៏បានពិភាក្សាជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសភូមា អំពីទំនាក់ទំនង ដ៏ល្អរវាងប្រទេសយើងទាំងពីរផងដែរ។