រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក


ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងមានការចូលរួមពីលោកអភិបាលរង លោកនាយករង លោកអធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថ តំណាងតំបន់ប្រតិបត្តិការសឹករងស្រុក លោកនាយកឧទ្យានជាតិ លោកមេឃុំទាំង៤។