រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្ត


ព្រះវិហារ៖ រសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ខែភទ្របទ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការរដ្ឋបាលខេត្តក្នុងការិយបរិច្ឆេទ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី/ខេត្ត ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាស្តីទី ឯកឧត្តម​ អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត នាយក-រងទីចាត់ការ ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ​។

លើការពិនិត្យលើរបៀបរបបការងារ តួនាទីភារកិច្ច សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តី ព្រមទាំងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព ជាពិសេសការស្វែង យល់ពីបញ្ហាប្រឈម និងសំណូមពររបស់មន្រ្តីរបស់រដ្ឋបា​លខេត្តព្រះវិហារ​ ផងដែរ៕