សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកពីសារៈសំខាន់នៃកិច្ចសន្ទនា និង យុទ្ធសាស្រ្តឈ្នះឈ្នះ របស់កម្ពុជា ដល់កិច្ចប្រជុំថ្នាក់ដឹកនាំសភាតំបន់អាស៊ី-អឺរ៉ុបលើកទី៤


ក្នុងឱកាសថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំលើកទី៤កម្រិតប្រធានសភាអាស៊ី អឺរ៉ុប នៅប្រទេសកាហ្សាស្ថាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចអគ្គមហពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីសារៈសំខាន់និងភាពចំបាច់ នៃវប្បធម៌សន្ទនា ដែលមានលក្ខណៈបើកចំហរ ស្មោះត្រង់ ថាជាចំនុចសំខាន់ក្នុងការកសាងសុខសន្តិភាពនិងកាអភិវឌ្ឍប្រកដោយចីរភាព។សម្តេចបន្តថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់បានការរស់នៅប្រកបដោយភាពសុខុដុរមនា និងវិបុលភាព។

សម្តេចអគ្គមហាញាចក្រី ហេង សំរិន មានជំនឿយ៉ាង មុតមាំថា ក្នុងកាលៈទេសៈដែលពិភពលោកមានការលំបាក ដូចបច្ចុប្បន្ននេះ កិច្ចពិភាក្សាដោយបើកចំហ និងភាពជាដៃគូ កាន់តែដើរតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការកសាងនូវទំនុកចិត្ត និងជំរុញភាពជាដៃគូកាន់តែជិតស្និទ្ធ រវាងប្រទេសក្នុងតំបន់ និងសកលលោក។

កិច្ចប្រជុំលើកទី៤កម្រិតប្រធានសភាអាស៊ី អឺរ៉ុប ដែលប្រទេសកាហ្សាស្ថានប្រារព្ធធ្វើនាពេលនេះ មានតំណាងប្រជាពលរដ្ឋនៃស្ថាប័ននីតិប្បញ្ញត្តិចំនួន៦៦ប្រទេសចូលរួមក និងមានវត្តមាន អង្គការអន្តរ អង្គការអន្តរសភាចំនួន១៣ ផងដែរ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើក្រោមប្រធានបទ “កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ ដែលជាឧត្តមភាពដ៏ខ្ពង់ខ្ពស់សម្រាប់ អ៊ឺ រ៉ា ស៊ា (Eurasia)” ។

នៅក្នុងឱកាសនោះសម្តេចក៍បានលើកឡើងពីជោគ ជ័យ និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កម្ពុជា ដែលកើតចេញពីគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាដំណោះស្រាយផ្អែកលើកិច្ចសន្ទនា និងភាពជឿជាក់លើគ្នាទៅវិញទៅមក ជាគន្លឹះចំពោះយុទ្ធសាស្រ្ត “គ្មានអ្នកចាញ់ និងអ្នកឈ្នះ” គឺ ឈ្នះទាំងអស់គ្នា។

ក្រោយទទួលបាននូវសុខសន្តិភាព ពេញលេញ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍជាតិ និងមានកិត្យានុភាពលើឆាកអន្តរជាតិ។កម្ពុជាបានអភិវឌ្ឍខ្លួនពីប្រទេសក្រីក្រ ជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងឈានក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។ ធ្លាប់ត្រូវបានអង្គការសហប្រជាជាតិ មកចូលរួមរក្សាសន្តិភាព ឥឡូវកម្ពុជាបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក ។

ជាមួយគ្នានេះសភាកម្ពុជា បានកំពុងសកម្មនៅក្នុងការពង្រឹងវិស័យការទូតសភាដើម្បីចូលរួមចំណែកកសាងសុខសន្តិភាពជូនពលរដ្ឋនៅក្នុងតំបន់និងសកលលោកផងដែរ។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ប្រតិភូសភាកម្ពុជាបានចូលរួមវេទិកាអន្តរសភានានាហើយសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាជាច្រើន។ ឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបទៀតដែលកិច្ចប្រជុំននោះមានសមាជិកជាង៥០ ប្រទេស។

វេទិកា ទំាងនោះបានផ្តល់ឱកាសដ៏ល្អដល់សមាជិកទាំងអស់ ក្នុងការពិភាក្សាលើបញ្ហាប្រឈមជាសកល និងស្វែងរកដំណោះស្រាយរួម ព្រមទាំងពង្រឹងភាពជាដៃគូ ដើម្បីឈានទៅសម្រេចបាននូវភាពកាន់តែប្រសើរ និងវិបុលភាព សម្រាប់ប្រទេសជាសមាជិក និងពិភពលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រគំនិតក្នុងការរួមបញ្ចូលគ្នារវាងអ៊ឺរ៉ាស៊ា-អេកូណូមីក និងសហគមន៍ អឺរ៉ុប ហើយធ្វើការបង្កើតទំនាក់ទំនងដ៏រឹងមាំ ជាមួយអាស៊ាន និងការធ្វើសុខុដុមនីយកម្ម ជាមួយគំនិតផ្តួចផ្តើមនយោបាយចិន ខ្សែក្រវាត់ និងផ្លូវ៕