អភិបាលខេត្តសៀមរាប ជូនដំណើរនិវត្តន៍ ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី


រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាបនិងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ បានជូនដំណើរនិវត្តន៍ របស់ ឯកឧត្តម តូនី តាន់កេងយាំ ( Tony Tan Keng Yam ) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ ខេត្តសៀមរាប ប្រកបដោយជោគជ័យ។

សូមជូនពរឲ្យដំណើរនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពកុំបីខាន។