ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានដឹកនាំក្រុមការងារនាំយកថវិការបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន


នៅល្ងាចថ្ងៃទី០១ ខែ១០ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ រួមមាន លោកអនុប្រធាន សអក ខេត្ត , ក្រុមការងារខេត្ត , អនុប្រធាន សអក ស្រុក , ប្រធានសាខា និងអាជ្ញាធរដែនដី នាំយកថវិការបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ ជ្រូក វ័យ ភេទប្រុស អាយុ៦៥ឆ្នាំ ជានិវត្តជន រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានទទួលមរណៈភាពនៅថ្ងៃទី៣០ ខែ០៩ ឆ្នាំ២០១៩ ។

បន្ទាប់មក ឯកឧត្តម ក៏បានបន្តដឹកនាំក្រុមការងារនាំយកថវិកា និងសម្ភារ:របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមមាន ថវិកាចំនួន ១៦០,០០០រៀល មី០១កេស ទឹកក្រូច០១កេស ទឹកសុទ្ធ០៣យួរ ក្រម៉ា០១ សារ៉ុង០១ ជូនលោកយាយចាស់ជរា ឈ្មោះ គង់ ចាន់ ភេទស្រី អាយុ ១១៤ឆ្នាំ ជាគ្រួសារ អតីតយុទ្ធជន រស់នៅភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។