កិច្ចប្រជុំណែនាំគណៈកម្មការទទួលខុសត្រូវ សម្រាប់ការប្រឡងជ្រេីសរេីសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញា+១) ជំនាន់ទី២៥


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំណែនាំគណៈកម្មការទទួលខុសត្រូវ សម្រាប់ការប្រឡងជ្រេីសរេីសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញា+១) ជំនាន់ទី២៥ ដេីម្បីណែនាំពីបច្ចេកទេស បទវិន័យ សម្រាប់អនុវត្ត ដេីម្បីឱ្យការប្រឡងប្រព្រឹត្តទៅ ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានអ្នកចូលរួមចំនួន៨០០នាក់។ សូមជម្រាបថា ការប្រឡងជ្រេីសរេីសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញា+១) សម័យប្រឡង ០៣ តុលា ២០១៩ ប្រព្រឹត្តទៅ នៅក្នុង០៧មណ្ឌល និង២៧៦បន្ទប់ ដេីម្បីជ្រេីសរេីសបេក្ខជន ១០០០នាក់ ទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ៕

០២ តុលា ២០១៩ | វិទ្យាស្ថានជាតិអប់រំ