កិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំផែនការ និងចាត់វិធានការបន្ទាន់ ដើម្បីជួសជុលកំណាត់ផ្លូវដែលខូចខាតដោយសារទឹកភ្លៀងក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥


ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំនៃក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពគ្រប់គ្រងគម្រោងផ្លូវជាតិលេខ៥ បានរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំផែនការ និងចាត់វិធានការបន្ទាន់ ដើម្បីជួសជុលកំណាត់ផ្លូវដែលខូចខាតដោយសារទឹកភ្លៀងក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់កុសល និងដោយមានការចូលរួមពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់។
ក្នុងនោះដែរ ភាគីក្រុមហ៊ុនម៉ៅការសាងសង់លើកឡើងពីវិធីសាស្ត្រក្នុងការជួសជុលក្នុងរដូវភ្លៀងធ្លាក់ និងស្នើសុំពេល៤សប្តាហ៍ ដើម្បីបញ្ចប់ការងារជួសជុលទាំងស្រុង និងអង្គប្រជុំបានឯកភាពតាមការលើកឡើងរបស់ក្រុមហ៊ុនម៉ៅការសាងសង់ តែអង្គភាពគម្រាងស្នើដាច់ខាតឱ្យបញ្ចប់ការងារនេះឱ្យបានឆាប់ជាងនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។