រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានថ្មី ជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន ៧ខ្សែ


នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានថ្មី ជួសជុលនិងអ៊ុតកៅស៊ូផ្លូវចំនួន ៧ខ្សែ ប្រវែង ៧៨១០ម ទទឹង៩មទៅ១៦ម ក្រោមអធិបតីភាពឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ។

ផ្លូវទាំង ៧ខ្សែ រួមមាន:
១-ផ្លូវលេខ ៣៦២ ចាប់ពីផ្លូវលេខ ២៥៥ ដល់ផ្លូវលេខ ៣៧៥។
២-ផ្លូវលេខ ៣១៣ ចាប់ពីផ្លូវលេខ ៦០៨ ដល់ផ្លូវលេខ ៥២៨។
៣-ផ្លូវលេខ ៣០៧ ចាប់ពីផ្លូវលេខ ៥៦៦ ដល់ផ្លូវលេខ ៦០៨។
៤-ផ្លូវលេខ ១៨២ឬវិថី ទេព ផន ចាប់ពីមហាវិថីព្រះមុនីវង្ស ដល់ផ្លូវលេខ ២៧១។
៥-ផ្លូវលេខ ១៣៤ ចាប់ពីផ្លូវលេខ ១៣៩ ដល់ផ្លូវលេខ ១០៩។
៦-ផ្លូវលេខ ១១៤ ចាប់ពីមហាវិថីព្រះនេរុហ៍ ដល់ផ្លូវលេខ ១៦៩។
៧-ផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវលេខ ៧៤ ដល់ផ្លូវលេខ ៦៨។