សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Thomas Strobl រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋសហព័ន្ធ នៅក្រសួងមហាផ្ទៃ ឌីជីថលកម្ម និងទេសន្តរប្រវេសន៍ អាល្លឺម៉ង់


ជាកិច្ចបន្តនៃដំណើរទស្សនកិច្ច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម Thomas Strobl រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋសហព័ន្ធ នៅក្រសួងមហាផ្ទៃ ឌីជីថលកម្ម និងទេសន្តរប្រវេសន៍ អាល្លឺម៉ង់។

ជំនួបដ៏មានសារៈសំខាន់នាឱកានោះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម Thomas Strobl បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីប្រធានបទពាក់ព័ន្ធនឹងការយល់ឃើញពីរចនាសម្ព័ន្ធវិមជ្ឈការ និងកំណែទម្រង់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ និងនយោបាយសន្តិសុខនៅរដ្ឋសហព័ន្ធ Baden-Wurttemberg។