ក្រសួង​អប់រំ សហការ​ជាមួយ​អង្គការ Save the Children ដើម្បី​លើក​កម្ពស់​ការ​អប់រំ​កុមារ​នៅ​កម្ពុជា


រាជធានី​ភ្នំពេញ៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួប​ពិភាក្សា​ការងារ​​ស្ដីពី​ការ​បន្ត​កិច្ច​សហការ​ជាមួយ​អង្គការ​ Save the Children ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​បាន​គោលដៅ​នយោបាយ​អប់រំ ស្ដីពី​ការ​ធានា​បាន​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ និង​បរិយាបន្ន និង​លើក​កម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិត ស្រប​តាម​ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ​២០១៩-២០២៣។ ​

សូម​ជម្រាប​ថា កន្លង​មក​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​អង្គការ​នេះ ដើម្បី​ផ្ដល់​នូវ​សេវា​កិច្ច​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​ នៅ​តំបន់​ដាច់​ស្រយាល ព្រមទាំង​រៀប​ចំ​ឯកសារ​រៀន និង​បង្រៀន​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា ឯកសារ​អំណាន​ថ្នាក់​ដំបូង​ជា​ដើម៕

០៣ តុលា ២០១៩ | ទី​ស្ដីការ​ក្រសួង