ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី បានបើកកិច្ចប្រជុំ ស្តីពីការវាយតម្លៃ​ និងបូកសរុបផលប៉ះពាល់​ និងការខូចខាតទូទាំងប្រទេស​ ដោយឥទ្ធិពលទឹកជំនន់ទន្លេមេគង្គ​ និងជំនន់ទឹកភ្លៀងឆ្នាំ​ ២០១៩​


នាព្រឹក ថៃ្ងសុក្រ ៦កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថៃ្ងទី៤ ខែតុលា​ ឆ្នាំ២០១៩​ នៅទីស្តីការក្រសួង​ មានកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទូទាំងរាជធានី-ខេត្ត ស្តីពីការវាយតម្លៃ​ និងបូកសរុបផលប៉ះពាល់​ និងការខូចខាតទូទាំងប្រទេស​ ដោយឥទ្ធិពលទឹកជំនន់ទន្លេមេគង្គ​ និងជំនន់ទឹកភ្លៀងឆ្នាំ​ ២០១៩​ សម្រាប់ជាទឡ្ហីករណ៍ដេីម្បីមានវិធានការណ៍ចំពោះមុខបន្ត។