ថ្ងៃនេះ រដ្ឋសភា បានអនុម័តរៀបវារៈចំនួន៣ ហើយបន្តសម័យប្រជុំ នៅដើមសប្តាហ៍ក្រោយ


(ភ្នំពេញ)៖ នៅក្នុងឱកាសបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋសភា បានអនុម័តរបៀបវារៈចំនួន៣ ក្នុងចំណោម៧ ហើយរបៀបវារៈសេសសល់ នឹងត្រូវបន្ត ទៅប្រជុំនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ បានធ្វើឡើង ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន ១០៧រូប។

សូមបញ្ជាក់ថា របៀបវារៈសម័យប្រជុំរដ្ឋសភា ក្នុងឱកាសបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ មានចំនួន៧ រួមមាន៖

១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦។
៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។
៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់។
៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។
៧៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

ក្នុងចំណោមនោះ រដ្ឋសភា បានពិនិត្យ និងអនុម័តរបៀបវារៈដូចជា៖

១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ អានជូនអង្គសភា ដោយសម្តេចប្រធានរដ្ឋសភា។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ នីតិកាលទី៦ អានជូនអង្គសភា ដោយបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា។
៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។ សេចក្តីព្រាងច្បាប់នេះ មានបីមាត្រា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរ​បស់រដ្ឋសភាអំពីលទ្ធផល សម័យប្រជុំនៅថ្ងៃនេះ៖