អភិបាល ខេត្តកំពង់ចាម ចាត់ទុកទីកន្លែងបំរើសេវា ផ្ដល់ប្រយោជន៍សំខាន់ដល់អ្នកមករកសេវា


អភិបាល ខេត្តកំពង់ចាម បានចាត់ទុកការបង្កើតអោយមានទីកន្លែងបំរើសេវា គឺផ្ដល់ប្រយោជន៍យ៉ាងសំខាន់ដល់អ្នកមករកសេវា ព្រមទាំងបានផ្ដល់ភាពកក់ក្ដៅរវាងប្រជាជននិងមន្ត្រីដែលបានបំពេញការងារតាមមូលដ្ឋាន។

ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារអធិការដ្ឋានស្រុកកោះសូទិន នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា”បើគ្មានទីកន្លែងបំរើសេវា នោះអ្នកមករកសេវា ក៏មិនមកដែរ ។ ដូច្នេះទើបក្រសួងមហាផ្ទៃ បានបង្កើតឲ្យមាន នូវអគារដ្ឋបាលនេះឡើង ដើម្បីបង្ក លក្ខណៈ ងាយ ស្រួល សម្រាប់មន្ត្រីជំនាញបំពេញការងារ និងសម្រួលដល់ប្រជាពលរដ្ឋ ដែលបានមករកសេវា” ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ដលោកយាយ លោកតា ដែលបានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារអធិការដ្ឋានស្រុកកោះសូទិនប្រមាណជា ៣៦នាក់ ដោយម្នាក់ៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀល ៕