សាធារណរដ្ឋ ម៉ាលី កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១


កងរក្សាសន្តិភាពកម្ពុជា បានធ្វើការអនុវត្តបាញ់គ្រាប់ពិតលើទីលានជាក់ស្ដែងស្របតាម បទបញ្ជារបស់ ទីបញ្ជាការភូមិភាគខាងកើត។ ដោយអនុវត្តទៅលើប្រភេទអាវុធធន់ស្រាល និងធន់ធ្ងន់ ដូចជា AK47, SVD (Sniper), PKMS (M80),និង 12,7 ទីតាំងនៅ ១២គីឡូម៉ែត្រ ពីបន្ទាយកងរក្សាសន្តិភាពកម្ពុជា, ទីក្រុង GAO ដើម្បីពង្រឹងស្មារតី នឹងការប្រើប្រាស់អាវុធឲ្យមានប្រសិទ្ធភាព ជាពិសេសកងកម្លាំងមួកខៀវនារី ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព អ ស ប នៅសាធារណរដ្ឋ ម៉ាលី ដោយទទួលបានលទ្ធផលល្អប្រសើរ។