(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាស ដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។
ដើម្បីឲ្យសាធារណជន បានជ្រួតជ្រាបកាន់តែច្បាស់ អំពីក្រដាសប្រាក់គំរូថ្មី ១៥០០០រៀលនេះ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសពន្យល់ពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ថ្មីនេះ។
ព័ត៌មានលម្អិតសូមអានប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ខាងក្រោម៖