ជប៉ុនផ្តល់ជំនួយ៤០ម៉ឺនដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន នៅស្រុកចំនួនពីរនៃខេត្តបន្ទាយមានជ័យ


មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាដៃគូជាមួយអង្គការជេម៉ាស់របស់ជប៉ុន លើគម្រោងលើកកំពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន ដែលមានថវិកាគាំទ្រគម្រោងជាង៤០ម៉ឺនដុល្លារអាមេរិក សម្រាប់រយៈពេល១ឆ្នាំ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ដោយមានការចូលរួមពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក SUENAGA Noriyoshi ប្រធានអង្គការជេម៉ាស់ ប្រចាំប្រទេសកម្ពុជា នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ។

លោក ហេង រតនា បានបញ្ជាក់ថា គម្រោងលើកកំពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន ដែលមានថវិកាគាំទ្រគម្រោងចំនួន៤០១,៦៥០.២៧ ដុល្លារ សម្រាប់រយៈពេល១ឆ្នាំ គិតពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

លោកបញ្ជាក់ទៀតថា គម្រោងនេះស៊ីម៉ាក់ផ្តោតសំខាន់ទៅលើស្រុកគោលដៅចំនួន២ គឺស្រុកម៉ាឡៃ និងស្រុកអូជ្រៅ ដែលជាទីតាំងប្រតិបត្តិការរបស់គម្រោង៕