លោកជំទាវ ឡោក ខេង បានសហការជាមួយ ឯកឧត្តម​ ហេង សួរ បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី​ របបសន្តិសុខសង្គម


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា​ និងសហការី បានសហការជាមួយ ឯកឧត្តម​ ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងសហការី​ បានជួបប្រជុំពិភាក្សាការងារជាមួយ​ កញ្ញា​ បុណ្យ រចនា​ តំណាងសហជីព ព្រមទាំងសហការីទាំងអស់ដើម្បីប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី​ របបសន្តិសុខសង្គម នារសៀលថ្ងៃចន្ទ​ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧​ ខែតុលា ឆ្នាំ២០១៩​ នៅវិមានរដ្ឋសភា ។