លោក ម៉ននី បណ្ឌិត អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាពីដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់គណកម្មាធិការបក្សឃុំព្នៅទី២


នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក និងជាអនុប្រធានទី១ក្រុមការងារចុះជួយឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល​ និងក្រុមការងារស្រុក បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាពីដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់គណកម្មាធិការបក្សឃុំព្នៅទី២ ដែលនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខ​ ។ ក្នុងកិច្ចប្រជុំពិភាក្សានេះរួមមាន ÷
១. ការរៀបចំគណកម្មការទទួលខុសត្រូវរៀបចំសន្និបាត
២. កំណត់អ្នកចូលរួម និងទីកន្លែង
៣. រៀបចំផែនការគ្រោងចំណាយ
៤. ការពង្រឹងតួនាទី ភារកិច្ច របស់គណកម្មការបក្សឃុំ
៥.ទិសដៅការងារ
+​ សមាសភាពចូលរួមមាន៖
គណកម្មាធិការបក្សឃុំព្នៅទី២ លោកមេភូមិ អនុភូមិ​ សមាជិកភូមិទាំង៤ក្នុងឃុំ និងក្រុមការងារយុវជនគណបក្សស្រុក