រោងចក្រ ACE Cook បានផ្តល់ជូនមីចំនួន ៧០០ កេស បានយកមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីមនុស្សធម៌


នារសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទួល អំណោយមនុស្សធម៌ ពីក្រុមហ៊ុនACE Cook បានផ្តល់មីម៉ាក “good” នូវមីចំនួន ៧០០កេស ។

តាមរយៈលោក ដាន់ ផុង អគ្គនាយកទីផ្សារប្រចាំប្រទេសកម្ពុជា បានទទួលដំណឹងថាក្នុងខេត្តកំពង់ចាម មានប្រជាជនដែលរងគ្រោះដោយគ្រោះធម្មជាតិ ជាច្រើនគ្រួសារ ដោយមើលឃើញពីសុខទុក្ខរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុន ACE Cook ប្រចាំប្រទេសកម្ពុជាបាននាំយកអំណោយមនុស្សធម៌មកប្រគល់ជូនរដ្ឋបាលខេត្តដើម្បីចាត់ចែងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នឹងយកអំណោយទាំងនោះយកទៅចែកដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ACE Cook ដែលបានផ្តល់ មី ម៉ាក “Good” សម្រាប់ជាអំណោយមនុស្សធម៌នេះជូនរដ្ឋបាលខេត្ត ឯកឧត្តមបានបន្តទៀតថា ទឹកចិត្ដមនុស្សធម៌នេះពិតជាមិនអាចកាត់ថ្លៃបានឡើយ ។