ឯកឧត្តមកែវ ពៅ បានថ្លែងនូវការកោតសរសើរដល់មន្រ្តីរាជទាំងអស់បានយកចិត្តទុកអនុវត្តសកម្មភាពការងារសម្រេចបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់


កំពង់ឆ្នាំងៈឯកឧត្តម កែវ ពៅប្រធានមន្ទីរសាធារណ
ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែកញ្ញា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម កែវ ពៅ ក៏បានបញ្ជាក់ទៀតថាៈដោយ
មានការសាមគ្គីនិងសហការគ្នាល្អរយៈពេល៩ខែនេះមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងគឺបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធ និង មានវិស័យជាច្រើនទៀត យើងសម្រេចបានតាមផែនការសកម្មភាពរបស់មន្ទីរដែលបានដាក់ចេញ។

ឯកឧត្តម កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវបន្តចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងអោយប្រជាពលរដ្ឋបានយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ។

ចុងបញ្ចប់ឯកឧត្តមកែវ ពៅក៏បានចែកប័ណ្ណសរសើរនិងលិខិតសរសើរដល់មន្រ្តីរាជការដែលនានស្នាដៃផងដែរ៕