ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ខណ្ឌទួលគោក


ព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ខណ្ឌទួលគោក នៅមជ្ឈមណ្ឌលវប្បធម៌ចេនឡា ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ជាវេទិកាទី៣ ដែលបានប្រារព្ធធ្វើនៅតាមខណ្ឌ រួមមាន ៖ ខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌទួលគោក នៅក្នុងចំណោម ១៤ខណ្ឌ ។