កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង ជាប្រធានមន្ទីរសាធារណការនិងដឹក
ជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលអំពីដំណើរការជួសជុកផ្លូវប្រវែង៤៤៥ម៉ែត្រនិងទទឹង១៤ម៉ែត្រក្រាលកៅស៊ូប្រភេទACនិងប្រព័ន្ធលូ២៣០ម៉ែត្រស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឆ្នាំនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទទួលគម្រោងជួសជុលសាងសង់ផ្លូវលូ ចំនួន៥គម្រោងដែលមានផ្លូវចំនួន៥ខ្សែ មានដូចជាផ្លូវប្រភេទអេស៊ី ប្រភេទDBST និង ផ្លូវក្រាលគ្រួសក្រហម ។ ផ្លូវដែលកំពុងដំណើរការជួសជុលនេះជាផ្លូវក្រាលកៅស៊ូប្រភេទ អេស៊ី មានប្រវែង៤៤៥ម៉ែត្រ មានទទឹង១៤ម៉ែត្រ និងលូប្រវែង២៣០ម៉ែត្រ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន អនុវត្តដោយមន្ទីរសាធារណការនិង
ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ចិកា ខាងមុខនេះ ។
ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និង ការខិតខំប្រឹងប្រែងរបស់
ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីជំនាញមន្ទីរសាធារណ:ការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបានសហការល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការងារជួសជុលផ្លូវ ធ្វើប្រព័ន្ធលូបង្ហូរទឹក ក្រាលការ៉ូឡានៅតាមចិញ្ចើមផ្លូវក្នុងក្រុងកំពង់ឆ្នាំង អោយមានសោភ័ណ្ឌភាព ល្អដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតអាស៊ាននាពេលខាងមុខនេះ៕