សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនគរបាលខេត្តព្រៃវែង២រូប ជាស្នងការរង និងអធិការស្រុកពារាំង


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តព្រៃវែង២រូប ជាស្នងការរង និងអធិការស្រុកពារាំង។

មន្ត្រីនគរបាលទាំង២រូបនោះរួមមាន៖
១៖ លោកវរសេនីយ៍ឯក ស៊ឹម កុសល ពីអធិការស្រុកពារាំង ជាស្នងការរង។
២៖ លោកវរសេនីយ៍ទោ ឡុង ប៊ុនធឿន ពីនាយរងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល ជាអធិការនគរបាលស្រុកពារាំង៕