រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពី ការប្រកាសសមាសភាព និងតួនាទីភារកិច្ចរបស់គណៈកម្មការ និងរបាយការណ៍វឌ្ឍនភាព ក្នុងការរៀបចំព្រឹត្តិការណ៍វេទិកាអាហារូបត្ថម្ភកុមារសកល លើកទី២១ ប្រចាំឆ្នាំ២០១៩ ដែលនេះជាវេទិកាមួយដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ទៅលើ ការថែទាំសុខភាពកុមារ ខណៈដែលអាហារូបត្ថម្ភ ដែលសមស្រប គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការរស់រានលូតលាស់ទាំងផ្នែករាងកាយស្មារតីខួរក្បាលនិងការអភិវឌ្ឍរបស់កុមារ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ សូមជម្រាបថានា ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍វេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបសហការរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាមជ្ឈមណ្ឌលឧត្ដមភាពប្រឆាំងនឹងទុរភិក្សនៃកម្មវិធីស្បៀងអាហារពិភពលោកនិងមូលនិធិសកលសម្រាប់អាហារូបត្ថម្ភកុមារ។ព្រឹត្តិការណ៍នេះនឹងមានការចូលរួម ពីសំណាក់មន្រ្តីជាន់ខ្ពស់ ប្រមាណ៣០០រូប មកពី៤០ប្រទេស៕
១៤ តុលា ២០១៩ | ទីស្ដីការក្រសួង