ព្រឹកថ្ងៃអង្គារ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បាន អញ្ជើញចូលរួមប្រារព្ធព្រះរាជពិធីថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅបរិវេណព្រះឧបោសថរតនារាម ព្រះវិហារព្រះកែវមរកត ក្នុងបរិវេណព្រះបរមរាជវាំង ….។ ( ១៥ តុលា ២០១២ – ១៥ តុលា ២០១៩ )