ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំគ្រឿងចក្រចុះជួសជុលកែលំអប្រព័ន្ធធារាសាស្រ្ត តាសេកកំពីងពួយ


នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានដឹកនាំគ្រឿងចក្រចុះជួសជុលកែលំអប្រព័ន្ធធារាសាស្រ្ត តាសេកកំពីងពួយ ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះការងាររួមមានដូចខាងក្រោម ៖
១-ការងារកែសម្រួលតួទំនប់ ២៨៧០ម៉ែត្រ
២-ការងារកែលំអប្រឡាយមេ ១៣៦០ម៉ែត្រ
៣-ការងារកែលំអសំណង់តូចធំមានចំនួន១៥កន្លែង។
ប្រព័ន្ធតាសេកកំពីងពួយ នេះអាចស្រោចស្រពស្រូវវស្សាបានចំនួន ១៩១៦ហិកតា ស្រូវប្រាំង ៥៥ហិកតា និងដំណាំរួមផ្សំ ១០ហិកតា។