កងកម្លាំងមួកខៀវកម្ពុជាពិតជាមានសម្ថភាពខ្ពស់នៅជំនាញវិស្វកម្ម និងផ្នែកបោសសម្អាតមីន


ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩

កងកម្លាំងមួកខៀវកម្ពុជាពិតជាមានសម្ថភាពខ្ពស់នៅជំនាញវិស្វកម្ម និងផ្នែកបោសសម្អាតមីននេះបើតាមការត្រួតពិនិត្យ និងវាយតម្លៃរបស់ឯកឧត្តម Balla Keita មេបញ្ជាការកងកម្លាំងUN ប្រចាំសាធារណរដ្ឋ អាហ្វ្រិចកណ្តាល MINUCA’s Force Commander។

ឧត្ដមសេនីយ៍​ឯក​ Balla Keita មេបញ្ជាការកងកម្លាំង ប្រចាំសាធារណរដ្ឋ អាហ្វ្រិកកណ្តាល​​របស់អង្គការ​សហប្រជាជាតិ បានអញ្ជើញទស្សន:កិច្ច នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (PKO)។