ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ


នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ។
លេខាធិការដ្ឋានអាស៊ានបានរាយការណ៍ជូនអង្គប្រជុំនូវលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២១ និងកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីលើកទី២២។
បន្ទាប់មកប្រធានកិច្ចប្រជុំឧត្តមមន្រ្តីរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើបូកបីលើកទី១៩ បានរាយការណ៍ពីរបាយការណ៍និងអនុសាសន៍នៃកិច្ចប្រជុំឧត្តមមន្រ្តីរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើបូកបីលើកទី១៩ នូវចំណុចយុទ្ធសាស្រ្តចំនួន ៦ រួមមាន៖
១. ការពង្រឹងសន្តិសុខស្បៀង
២. ការអភិវឌ្ឍថាមពលជីវសាស្រ្ត
៣. ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព
៤. ការបន្សាំនិងសម្រាលទៅនឹងការប្រែប្រួលអាកាសធាតុ
៥. ការត្រួតពិនិត្យជម្ងឺនិងសុខភាពរុក្ខជាតិនិងបសុសត្វ
៦. បញ្ហាទាក់ទងទៅនឹងអន្តរវិស័យ។