រឿងប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល!តុលាការខេត្ត កណ្ដាលចោទប្រកាន់មនុស្ស២នាក់


(កណ្ដាល)៖ ការចូលរួមប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល៖អាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំតាមមាត្រា៤៥៣!។
នៅថ្ងៃទី១៦,១០,២០១៩នេះ ក្រសួងយុត្តិធម៌ បានបង្ហាញ៖សេចក្តីប្រកាស របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល។

ស្ដីពីការចោទប្រកាន់មនុស្សចំនួន២នាក់៖ពីបទ៖(រួមគំនិតក្បត់)តាមមាត្រ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទី១ឈ្មោះ ផុន សុភា ភេទប្រុសអាយុ៣១ឆ្នាំ និងទី២ឈ្មោះ ភ្លី ប៊ុនស៊ុន ភេទប្រុសអាយុ៣២ឆ្នាំ។
ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនិងបុគ្គលខាងលើ បានទៅចូលរួមជាមួយ យុវជនផ្សេងទៀត និងទណ្ឌិត សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩។
ដើម្បីទទួលផែនការប្រមូលផ្ដុំ ផ្ដួលរំលំរដ្ឋាភិបាល ក្រោមឧបាយកល នៃការវិលត្រឡប់ ចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៩ និងតាមការអំពាវនាវរបស់លោក សម រង្ស៊ី ។

លុះពេលវិលត្រឡប់មកកម្ពុជាវិញ ជនខាងលើនិងបក្ខពួក បានpost ហ្វេកប៊ុក ចែកចាយនិងបំផុសបំផុលឲ្យពលរដ្ឋប្រមូលផ្ដុំគ្នាដើម្បីទៅទទួលលោក សម រង្ស៊ី ។
អាស្រ័យហេតុនេះ អ្នកពាក់ព័ន្ធនិងការគាំទ្រ និងចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាល ។

ប្រឈមនិងជាប់ចោទពីបទ៖ រួមគំនិតក្បត់ តាមមាត្រា៤៥៣ ដែលអាចជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។

ប៉ន្តែបើអ្នកទាំងនោះ ចូលខ្លួនមកសារភាពទាន់ពេលវេលា អាចនិងត្រូវលើកលែងទោស៕