ម៉ោង១៦,១៥នាទី ថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៩ ៖
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងបេីកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន លោកវរសនីយ៍ត្រី អ៊ូ មឿន អតីតនាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសនីយ៍ត្រីអ៊ូ មឿន អាយុ៧១ឆ្នំា បានទទួលមរណភាពដោយជម្ងឺ នៅវេលាម៉ោង៧,៣០នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីក្រុមគ្រួសារបានយកទៅព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។