តុលាការសៀមរាបបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ជិន សុខង៉េង ពីបទរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៉ី


(សៀមរាប)៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ ជិន សុខង៉េង ដែលជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់លើឈ្មោះ ជិន សុខង៉េង ភេទប្រុស អាយុ ២៨ឆ្នាំ ពីបទ រួមគំនិតក្បត់ ក្នុងការរៀបចំផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី មេខ្លោងក្រុមឧទ្ទាមក្រៅច្បាប់នៅបរទេស នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថា ដីកាបង្គាប់ឲ្យចាប់ខ្លួននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕(ឡុក សំរិត)

ខាងក្រោមនេះជា សេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តសៀមរាប៖