ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យការងារជួសជុលថែទាំប្រចាំចំនួន ១០គម្រោង


នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យការងារជួសជុលថែទាំប្រចាំចំនួន ១០គម្រោង ការងាររួមមានដូចខាងក្រោម ៖
១-ការងារថែទាំទំនប់ ៩៥ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
២-ការងារថែទាំទំនប់ ទឹកក្រហម ឃុំរួសរាន់ ស្រុករវៀង
៣-ការងារថែទាំ ទំនប់ស្រីស្នំ ឃុំខ្យង ស្រុកជ័យសែន
៤-ការងារថែទាំទំនប់ការដ្ឋានក្រោម ឃុំឈានមុខ ស្រុកត្បែងមានជ័យ
៥-ការងាថែទាំទំនប់ សីម៉ា ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
៦-ការងារថែទាំទំនប់អូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត
៧-ការងារថែទាំទំនប់ស្រអែម ឃុំម្លូរព្រៃមួយ ស្រុកឆែប
៨-ការងារថែទាំទំនប់តាសេកកំពីងពួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត
៩-ការងារថែទាំទំនប់អូរកំប៉ោ ឃុំរីករាយ ស្រុករវៀង
១០-ការងារថែទាំទំនប់អូរស្វាយ ឃុំស្រអែម ស្រុកជាំក្សាន្ត។