សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១.ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈព្រឹទ្ធសភា សុំដាក់
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទិ្ធរបស់អង្គការហាមឃាត់អាវុធគីមី ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។
២.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីកម្ម និងសំណង់ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៤។
៣.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីកម្ម និងសំណង់ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។
៤.ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៤។
៥.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា សំដាក់សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៤។
៦.កំណត់របៀបវារៈ និងកាលបរិចេ្ឆទ ប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៤។
ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តមសុខ ឥសាន្ត ប្រធានគណៈកម្មការទី៤ ឯកឧត្តម គង់ សារាជ ប្រធានគណកម្មការទី៩ និងលោកជំទាវ មាន សំអានប្រធានគណៈកម្មការទី៨ ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៥ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់អង្គប្រជុំរួចមក…អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានអនុម័តចំនួន១២សម្លេងនៃចំនួនសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភាតាមមសំណើរបស់គណៈកម្មការទី៤ គណៈកម្មការទី៩ និងគណកម្មការទី៨ ដាក់សេចក្តីព្រាងច្បាប់ទាំង៥ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់ដោយចាត់ទុកជាការប្រញាប់..និងអនុម័តកំណត់កាលបរិច្ឆេទសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤នៅថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០ព្រឹក ដោយមានរបៀបវារ៖
១- ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វ-សិទ្ធិ និងអភ័យឯកសិទ្ធរបស់អង្គការហាមឃាត់អាវុធគីមី។
៣- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសំណង់។
៤- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ
អេឡិចត្រូនិក។
៥- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
៦- – ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
៧- ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា
ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ នៃព្រឹទ្ធសភា។