ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ និងទីចាត់ការរៀបចំក្រុងរបស់រដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យជាក់ស្ដែងការស្ថាបនាបើកមុខផ្លូវ មហាវិថីសម្ដេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) នឹងមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១)


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងទីចាត់ការរៀបចំក្រុងរបស់រដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យជាក់ស្ដែងការស្ថាបនាបើកមុខផ្លូវ មហាវិថីសម្ដេចតេជោ ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) កែងនឹងមហាវិថីខេមរភូមិន្ទ (ផ្លូវលេខ២៧១) ឱ្យបានធំទូលាយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតំបន់នោះ៕