ឯកឧត្តមបណ្ឌិត ណៅ ធួក អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជំរុញការគ្រប់គ្រង និងចិញ្ចឹមត្រីដើម្បីលើកស្ទួយវារីវប្បកម្ម ជីវភាពប្រជាពលរដ្ឋ


នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលជលផល ឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជំរុញការគ្រប់គ្រង និងចិញ្ចឹមត្រីរ៉ស់ ត្រីឆ្ដោរ ហើយនិងប្រភេទត្រីផ្សេងទៀត ដើម្បីលើកស្ទួយវារីវប្បកម្ម ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូលផលនេសាទ។