នយោបាយ ឯកឧត្តម សុខ ឥសាន ៖ ប៊ុត ប៊ុនតិញ យកព្រះពុទ្ធសាសនាជាន់ឈ្លី ធ្វើជាខែលបម្រើក្រុមប្រឆាំង


ភ្នំពេញ ៖ ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាស្ថាបនិក បណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលតែតែងមានសង្ឃដីកា រិះគន់ឥតសំចៃមាត់ មកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រឆាំងសកម្មភាពផ្សេងៗ ត្រូវបានឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បានយកវិស័យព្រះពុទ្ធសាសនាខ្មែរ មកជាន់ឈ្លីធ្វើជាខែលបិទបាំង បម្រើនយោបាយឲ្យក្រុមឧទ្ទាមក្រៅច្បាប់ របស់លោក សម រង្ស៊ីដែលជាអតីតមេបក្សប្រឆាំង។ ឯកឧត្តម សុខ ឥសាន បានហៅព្រះសង្ឃប៊ុត ប៊ុនតិញថា ជាបុរស ប៊ុត ប៊ុនតិញ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ អ្នកនាំពាក្យបក្សកាន់អំណាច បានលើកឡើងថា “បុរស ប៊ុត ប៊ុនតិញ បានយកព្រះពុទ្ធសាសនាមកជាន់ឈ្លី និងមកធ្វើជាខែលបិទបាំង បម្រើនយោបាយក្រុមឧទ្ទាមក្រៅច្បាប់ ដោយធ្វើជាមេឃោសនា ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ តាមរយៈការផ្សាយរបស់ដែលហៅថា វិទ្យុព្រះអាទិត្យនៅក្រៅប្រទេស”៕