ក្រុមការងារ Miss Planet International បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន


នារសៀលថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមការងារ Miss Planet International បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងគោលបំណងជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីកម្មវិធីនៃការប្រកួតបវរកញ្ញាពិភពលោកនេះ ដោយផ្តោតទៅលើការលើកកម្ពស់វិស័យបរិស្ថានជាតិ និងអន្តរជាតិទាំងស្រុង។
ក្នុងនោះលោកស្រីក៏បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតប្រជែង នឹងប្រព្រឹត្តឡើងនៅក្នុងខែ ឧសភា ឆ្នាំ២០២០ ខាងមុខនេះ និងស្នើសុំការសហការណ៍ជាមួយក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាព និងប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្នុងការទំនាក់ទំនង ចូលរួមសហការ និងរៀបចំសន្និសិទសារព័ត៌មានរវាងក្រុមការងារ Miss Planet International ជាមួយ ក្រសួងបរិស្ថាន។