ឯកឧត្ដម ឈា ប៊ុនរិទ្ធឯកឧត្ដម ឈា ប៊ុនរិទ្ធ បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារជួសជុល និងថែទាំជាប្រចាំ (ដំណាក់កាល២)


ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង(អល) និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះពិនិត្យ វាយតម្លៃ លទ្ធផលការងារជួសជុល និងថែទាំជាប្រចាំ(ដំណាក់កាល២) (ជំពូក៦១) ដូចខាងក្រោម ៖
១-ប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ប្រព័ន្ធធារាសាស្ត្រចំនួន០២ គម្រោង ក្នុងខេត្តប៉ៃលិន មាន ប្រព័ន្ធធារាសាស្រ្តថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ និងប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។