សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម


ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧៖
+ថ្នាក់ដឹកនាំបានចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ទំនប់អូរសោម នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ណេង សមាជិកគណកម្មាធិការកណ្តាល តំណាងរាស្ត្រខេត្តកំពង់ចាម អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់។
+ការិយាល័យក្សេត្រសាស្ត្រ និងកែលម្អដីបានចុះត្រួតពិនិត្យការងារបង្ហាញរបស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍វិស័យកសិកម្មខ្នាតតូចតំបន់ទន្លេសាប នៅស្រុកកោះសូទិន។
+ការិយាល័យកសិ-ឧស្សាហកម្មបានចុះពិនិត្យការធ្វើបង្ហាញត្រសក់ចំណា នៅភូមិចាំនាង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម គម្រោង TSSD។
+ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះល្បាតតាមដងទន្លេមេគង្គចាប់ពីចំណុចស្រុកស្ទឹងត្រង់
រហូតដល់ស្រុកកោះសូទិនដោយប្រើប្រាស់ កាណូត ១គ្រឿង និងមន្រ្តីចំនួន ៥នាក់ ពុំបានជួបបទល្មើសនេសាទទេ។
+ផ្នែករដ្ឋបាលព្រៃឈើកំពង់ចាម ត្រើយស្តាំកំលាំង ៧នាក់ រថយន្ត ៣គ្រឿង ល្បាតពីព្រៃទទឹងទៅ ទឹកឆា ស្រុកព្រៃឈរ និងចល័តតាមទីប្រជុំជន ស្រុកស្ទឹងត្រង់ និងប្រចាំការស្នាក់ការ ពុំមានជួបប្រទះបទល្មើសព្រៃឈើទេ។
+ផ្នែករដ្ឋបាលព្រៃឈើកំពង់ចាម ត្រើយឆ្វេងចល័តពីក្រុងកំពង់ចាម ទៅឃុំហាន់ជយ និងប្រចាំការស្នាក់ការ ពុំមានជួបប្រទះបទល្មើសព្រៃឈើទេ។