ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឱកាសបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក


នាសៀល ថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឱកាសបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) លើបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨នាក់) នៅទីស្តីការក្រសួងយុត្តិធម៌។