ផ្ទះទេវតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកយាយ អ៊ី ស័រ នៅខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ហើយ


នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមាន លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ ទូរទស្សន៍បាយ័ន និងជាប្រធាមូលនិធិបាយ័ន។
លោកយាយ អ៊ី ស័រ មានអាយុ៨៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ តាហៀវលើ
ឃុំកោងកាង ស្រុក ពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ លោកយាយធ្លាប់បានផ្តល់ផ្ទះស្នាក់នៅដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយពេលដែលសម្តេចទាំងទ្វេទើបបានរៀបការរួចថ្មីៗនៅក្នុងជំនាន់ប៉ុលពតនាឆ្នាំ១៩៧៦។ ជាភ័ពសំណាង របស់លោកយាយ
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅគ្រាដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តត្បូងឃ្មុំលោកយាយបានជួបសម្តេចតេជោ ហ៊ុន សែន និងបាននាំសម្តេចទៅលេងដល់ផ្ទះ និងរៀបរាប់ពីរឿងរ៉ាវអនុស្សាវរីយ៍ពីអតីតកាល ហើយបានធ្វើអោយសម្តេចតេជោ ហ៊ុន សែន នៅចងចាំបានទាំងអស់ គឺនៅពេលនោះសម្តេច និងសម្តេចគតិបានជិះរឺម៉កម៉ូតូហើយកង់ម៉ូតូក៏បានបែកនៅមុខផ្ទះលោកយាយ អ៊ី ស័រ តែម្តង សម្តេចតេជោ បានឈប់សុំផ្ទះលោកយាយសំរាក១យប់ពិតប្រាដមែន។ សម្តេចតេជោ នៅចងចាំបានទាំងអស់មគទល់ថ្ងៃនេះ គឺតាំងពីសំបកផ្ទះ និងគ្រែខាងក្នុងផ្ទះជាដើមដែលនៅរក្សាសភាពដូចដើម។
ជាការឆ្លើយតបស្នងចំពោះគុណលោកយាយម្តាយធម៌ សម្តេចតេជោ ហ៊ុន សែន បានសំរេចសង់ផ្ទះទេវតាថ្មីមួយខ្នងជូនលោកយាយ និងជួសជុលផ្ទះចាស់ ព្រមទាំងឧបត្ថម្ភ
ថវិកាចិញ្ចឹមលោកយាយម្តាយធម៌អស់មួយជីវិត មិនអោយលោកយាយពិបាកទៀតឡើយ។ ផ្ទះនេះមានប្រវែង ៨ x១២ ម៉ែត មានបន្ទប់ធំមួយ អាងទឹក បន្ទប់ទឹកក្នុង និងតទៅក្រោយមួយទៀត ព្រមទាំងមានខឿន សងខាងផ្ទះ និងធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងមានការជួសជុលកែលម្អរផ្ទះចាស់របស់គាត់អោយស្អាតឡើងវិញផងដែរ។
ក្នុងពិធីប្រគល់ផ្ទះនេះលោកតាដ៏ទទួលបាននូវអំណោយជាជាច្រើនផងដែរពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត មានជាសំភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោភ និងថវិការមួយចំនួនទៀត៕