ពិធីក្រុងពាលីបើកផ្លូវចុះទូក ង ដែលមានឈ្មោះ ផលបុរីសែនជ័យ នៅវត្ត ចុងកោះ


ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ជាតំណាងដ៏ខ្ពង់ខ្ពស សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សា ជំនួយការ និងមន្ត្រីខុទ្ធកាល័យសម្ដេចប្រធានព្រឹទ្ធសភា បានអញ្ជើញ ចូលរួមពិធី ក្រុងពាលី និងដាក់ទូកងនៅលើផ្ទៃទឹកទន្លេសាប ដើម្បីត្រៀមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលខាងមុខ។